អ្នកនាង មាស សុវណ្ណរតនា បានដឹកនាំក្រុមគ្រួសារប្រេន NUNA របស់នាងតាមគម្រោង ចុះទៅកាន់តែទីដាច់ស្រយាលស្ទើរតែមកដល់ខាងជាប់ព្រំដែនប្រទេសនិងខេត្តកោះកុងទៅហើយដើម្បីយកអំណោយជួយប្រជាពលក្រីក្រចំនួន ១២០គ្រួសារនិងឧបត្ថម្ភដល់វត្តខ្វះខាតមួយកន្លែងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលពិធីក៏មានវត្តមានដ៏ខ្ពង់ខ្ពស់លោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា នៃក្រុមហ៊ុន ដាណា ទ្រី បានអញ្ជើញចូលរួមជាកិត្តិយសនិងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 5000$ សំរាប់ការកសាងសមិទ្ធិផលនានានៅក្នុងវត្តដែលកំពុងជួបការខ្វះខាតផងដែរ។
សកម្មភាព នាំយកអំណោយ អង្ក ត្រីខ មី ព្រមថវិការ៥ម៉ឺនរៀល ក្នុងម្នាក់ ចំនួន ១២០គ្រួសារ ព្រមទាំងបច្ច័យ២ពាន់ដុល្លារកសាង និងប្រកតំបូល ជួន តាមការសន្យា នៅភូមិ ដូនត្រិក ឃុំ តាសាញ ស្រុក សំឡូត ខេត្តបាត់ដំបង។ ក្រៅពីថវិការបស់នាងខ្ញុំដែលខំប្រមូលបានពីរកស៊ីចំណេញហើយ នៅមានថវិកាពីសប្បុរសជនអ្នកស្រី ទ្រី ដាណា និងស្វាមីរបស់អ្នកស្រី លោក ហ៊ីង បញ្ញារិទ្ធ ចូលជាបច្ឆ័យកងសាង ៥ពាន់ដុល្លារព្រមទាំង បច្ឆ័យជួន លោកតាលោកយាយ ក្នុងម្នាក់៥ម៉ឺនរៀល បន្ថែមទៀត។
អ្នកនាង មាស សុវណ្ណរតនា បានប្រាប់កាលពីថ្ង០៧ ខែកញ្ញា ឆ្នាំ២០២០ ដោយសារតែមើលឃើញការខ្វះខាតពីអ្នកក្រីក្រក្នុងសហគមនោះ និង ចង់ជួយដល់ការសាងវត្ត ដូនត្រឹក ទើបនាងនិងស្វាមីសម្រេចចិត្តប្រមូលថវិកាជួយដោយមិនមើលរំលងឡើយ។ នាងក៏អគុណដល់អ្នកគាំទ្រនាង និង សប្បុរសជនដែលគាំទ្រនាងក្នុងសកម្មភាពមនុស្សធម៌ ខ្មែរជួយខ្មែរ។ នាងសង្ឃឹមថា នឹងមានបងប្អូនជាច្រើនផ្សេងទៀត បន្តគាំទ្រនាងក្នុងសកម្មភាពនេះ ហើយនាងបន្តជួយដល់អ្នកក្រីក្រ ក្នុងគោលដៅបន្ថយភាពក្រីក្រតាមគន្លងរាជរដ្ឋាភិបាល និង តាមសម្តីសប្បុរសធម៌របស់អ្នកស្រី ទ្រី ដាណា៕









